អ្នកប្រមូលទិញកាកសំណល់ដែក

អ្នកប្រមូលទិញកាកសំណល់ដែក

សូមនែនាំក្រុមហ៊ុន វីរៈ រីសាយខល គឺជាក្រុមហ៊ុនទទួលទិញកាកសំណល់ដែក ដែលបានចូលរួមជួយបំពេញ តម្រូវការដែកនៅក្នុងប្រទេសកម្ពុជា។ ដែកជាសមាសធាតុចាំបាច់ក្នុងការបំពេញតម្រូវការរស់នៅប្រចាំថ្ងៃដូចជា ការដ្ឋានសំណង់ ឃ្លាំង និងរោងចក្រ រថយន្ត និងសម្ភារៈ និងឧបករណ៍បរិក្ខាផ្សេងៗ។ ដោយមានការកើនឡើងនៃកំណើន ប្រជាជន ដូច្នេះតម្រូវការដែកក៏មានការកើនឡើងដូចគ្នា ហើយការងារស្លររ៉ែដែកតែមួយមុខ គឺពិតជាពុំអាចបំពេញបាននូវ តម្រូវការដែលកើនឡើងនោះទេ ហេតុដូចនេះការកែច្នៃសំណល់ដែក ឬស្លរដែកអេតចាយឡើងវិញគឺពិតជាចាំបាច់។ ថ្វីត្បិត តែបច្ចុប្បន្នមានរោងចក្រដែកប្រមាណជា ៥រោងចក្រនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅតែពុំអាចបំពេញបាននូវតម្រូវការដែក សព្វថ្ងៃនេះ។ ហេតុដូចនេះប្រទេសកម្ពុជាយើងបាននាំចូលដែកពីខាងក្រៅប្រទេសដើម្បីបំពេញនូវតម្រូវការដែកនាពេល បច្ចប្បន្ន។ ក្រុមហ៊ុន វីរៈ រីសាយខល ជាក្រុមហ៊ុនដែលប្រមូលទិញសំណល់ដែក ដែលយើងមានឆន្ទៈក្នុងការ ផ្តល់ជូននូវតំណោះស្រាយដែលមានស្ថេរភាពចំពោះបញ្ហានេះ។ ពួកយើងប្រមូលទិញសំណល់ដែកពីការដ្ឋានសាងសង់ ក្រុមហ៊ុន ធនាគារ និងសហគ្រាសផ្សេងៗដើម្បីផ្គត់ផ្គង់ទៅរោងចក្រក្នុងស្រុកក្នុងការស្លរ រឺកែច្នៃឡើងវិញ។
ជាការពិត គឺមានក្រុមអ្នកប្រមូលទិញសំណល់ដែកជាច្រើននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលយើងកំពុងតែធ្វើ និងផ្តោតការយកចិត្តទុកដាក់ខុសពីក្រុមប្រមូលទិញដទៃនោះគឺ យើងពួកយើងផ្តោតទៅលើសុវត្ថិភាព ភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដល់បរិស្ថាន។
ជ្រើសរើសក្រុមហ៊ុន វីរៈ រីសាយខល ជាអ្នកទទួលទិញសំណល់ដែករបស់លោកអ្នក ជាការចូលរួមក្នុងការលើកកម្ពស់ ការចូលរួមថែរក្សារបរិស្ថាន និងស្ថេរភាពក្នុងការផលិត និងប្រើប្រាស់នាពេលអនាគត់។