ព្រឹត្តិការណ៍ផ្សេងៗ និងសកម្មភាពសង្គម

ក្រៅពីការធ្វើអាជីវកម្មដែលចូលរួមលើកស្ទួយក្នុងការថែរក្សារបរិស្ថាន ពួកយើងមានការងារសំខាន់ៗផ្សេងទៀតដែលជាកិច្ចការជួយដល់ សង្គម ដូចជា៖

1. កតព្វកិច្ចក្នុងការចូលរួមបរិច្ចាកឈាមរាងរាល់ ៣ខែម្តង។

2. ផ្តល់ជូននូវការតំរែតម្រង់ទិសការសិក្សារដល់ សិស្សារនុសិស្សនៅតាមតំបន់ដាច់ស្រយាល និងការឧប្ថមសម្ភារៈសិក្សារមួយចំនួនដល់ពួកគាត់ក្នុងតំបន់គោលដៅ ១ឆ្នាំម្តង។

3. ការធ្វើម្ហូបឆ្ងាញ់ៗអោយមណ្ឌល់កុមារកំព្រាក្នុងតំបន់គោលដៅ ១ឆ្នាំម្តង។

4. ចូលរួមប្រមូលសម្រាមតាមមាត់សមុទ្រ ឬដងទន្លេ ក្នុងតំបន់គោលដៅ ១ឆ្នាំម្តង។

បរិច្ចាគឈាម

បរិច្ចាកកុំព្យូទ័រជូន​​​ សាលាឃុំជីផាត់ និងវិទ្យាល័យជីផាត ដោយមានភ្ជាប់សេវា Internet និងកញ្ចប់ប្រើប្រាស់រយ:ពេល ១២ខែសម្រាប់ឆ្នាំ ២០២៣។

បរិច្ចាគសម្ភារៈសិក្សា ម្ហូបអាហារ និងសំលៀកបំពាក់កីឡាជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាពូរតាំងក្នុងខេត្តមណ្ឌលគីរី ខែមករា ឆ្នំា២០២៤។