សេវាកម្មរុះរើគ្រឿងអេឡិចត្រូនិច និងលុបទិន្ននយ័

សេវាកម្មរុះរើគ្រឿងអេឡិចត្រូនិច និងលុបទិន្ននយ័

សូមនែនាំក្រុមហ៊ុន វីរៈ រីសាយខល គឺជាក្រុមហ៊ុនទទួលរុះរើសម្ភារៈអេឡិចត្រូនិច និងលុបទិន្ននយ័ចោល ដែលជាតំណោះ ស្រាយមួយសម្រាប់លោកអ្នកដែលមានគោលបំណងបោះបង់ចោលសម្ភារៈអេឡិចត្រូនិច និងបារម្មណ៍ចំពោះទិន្ននយ័ដែល មានជាប់ជាមួយនឹងសម្ភារៈទាំងអស់នោះ។ ជាមួយនឹងជំនាញរុះរើដោយផ្តោតការយកចិត្តទុកដាក់ យើងអាចធានាបានថា សម្ភារៈអេឡិចត្រូនិចរបស់លោកអ្នកនឹងត្រូវបានបំបែកជាបំណែកៗ បន្ទាប់ពីធ្វើការលុបទិន្ននយ័រួចរាល់ និងត្រូវបានយកទៅ កែរច្នៃឡើងវិញ។ យើងខ្ញុំដឹងច្បាស់ថាទិន្ននយ័ដែលមានភ្ជាប់ជាមួយនឹងសម្ភារៈអេឡិចត្រូនិចរបស់លោកអ្នក ដូចជា Ram, Hard Disk គឺពិតជាមានសារៈសំខាន់ណាស់ចំពោះអាយុជីវិតអាជីវកម្មរបស់លោកអ្នក ដែលពួកយើងត្រូវលុបចេញដោយ អ្នកជំនាញ មុននឹងធ្វើការរុះរើ ឬវាយកំទេច។
ពួកយើងយកចិត្តទុកដាក់ខ្លាំងចំពោះសេវាម្មរុះរើសម្ភារៈអេឡិចត្រូនិចនេះ ដោយជំហ៊ាននីមួយៗគឺត្រូវបានកត់ត្រាទុកជារបាយការណ៍ បូករួមទាំងរូបភាពក្នុងការរុះរើ ជូនម្ចាស់សម្ភារៈទាំងអស់នេះបន្ទាប់ពីការងាររុះរើត្រូវបានបញ្ចប់។
មិនថាលោកអ្នកមានតម្រូវការលក្ខណៈជាកុងត្រាប្រចាំឆ្នាំ រឺក៏លក្ខណៈជាគម្រោង ពួកយើងអាចជួយលោកអ្នកក្នុងការងារទាំងនេះបាន។ ក្រុមការងារយើងខ្ញុំមានជំនាញ និងមានកម្មវិធីច្បាស់លាស់ក្នុងការលុប ទិន្ននយ័លោកអ្នក មិនថាក្នុងបរិមាណតិច រឺច្រើននោះទេ។
ជ្រើសរើស ក្រុមហ៊ុន វីរៈ រីសាយខល សម្រាប់ការងារលុបទិន្ននយ័ និងរុះរើ សម្ភារៈអេឡិចត្រូនិចរបស់លោកអ្នក គឺជាការ សម្រេចចិត្តដ៏ត្រឹមត្រូវ មានប្រសិទ្ធភាព និងយកចិត្តទុកដាក់លើបរិស្ថាន ចំពោះការបោះចោលសម្ភារៈអេឡិចត្រូនិចរបស់ លោកអ្នក។