សេវាកម្មរបស់យើងខ្ញុំមានដូចជា៖
![Services Images](https://virakrecycle.com/wp-content/uploads/2023/11/Demolition-Contractor-309x309.jpg)
រុះរើសំណង់អាគារ
យើងខ្ញុំធ្វើការ រុះរើដោយផ្អែកលើ មេតូត រឺនិតិវិធី ក្នុងការរុះរើ ហើយរាល់ក្រុមការងារដែលបំរើការនៅក្នុងគម្រោងត្រូវប្រាកដថាមានបំពាក់ ឧបករណ៍សុវត្ថិភាពដើម្បីធានាសុវត្ថិភាព។
![Services Images](https://virakrecycle.com/wp-content/uploads/2023/11/Steel-Building-Demolition-Contractor-309x309.jpg)
ម៉ៅការរុះរើសំណង់អាគារដែក
ក្រុមហ៊ុន វីរៈ រីសាយខល មានបទពិសោធន៍ច្រើនជាមួយនឹងការរុះរើអាគារដែក ដោយប្រើប្រាស់ បច្ចេកទេស និងឧបករណ៍សមស្រប ដើម្បីអោយប្រាកដថាការងារត្រូវបានបំពេញប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
![Services Images](https://virakrecycle.com/wp-content/uploads/2023/11/Concrete-Building-Demolition-Contractors-309x309.jpg)
ម៉ៅការរុះរើសំណង់អាគារបេតុង
ពួកយើងយកចិត្តទុកដាក់រាល់តំណើរការងារក្នុងការដ្ឋានរុះរើ រាប់ចាប់ពីការធ្វើផែនការ ការអនុវត្ត និងបញ្ចប់គម្រោងលោក អ្នកជាមួយនឹងទីតាំងដែលរួចរាល់សម្រាប់ការចាប់ផ្តើមគម្រោងថ្មី។
![Services Images](https://virakrecycle.com/wp-content/uploads/2023/11/Waste-Management-Contractors-309x309.jpg)
អ្នកគ្រប់គ្រង និងប្រមូលកាកសំណល់
ពួកយើងផ្តោតសំខាន់ទៅលើប្រភេទ សំណល់ដូចជា៖ ដែក ស្ពាន់ អាលុយមីញ៉ូម ណិងសំណល់អាគុយ។
![Services Images](https://virakrecycle.com/wp-content/uploads/2023/11/Metal-Scrap-Contractors-309x309.jpg)
អ្នកប្រមូលទិញកាកសំណល់ដែក
ពួកយើងប្រមូលទិញសំណល់ដែកពីការដ្ឋានសាងសង់ ក្រុមហ៊ុន ធនាគារ និងសហគ្រាសផ្សេងៗដើម្បីផ្គត់ផ្គង់ទៅរោងចក្រក្នុងស្រុកក្នុងការស្លរ រឺកែច្នៃឡើងវិញ។
![Services Images](https://virakrecycle.com/wp-content/uploads/2023/11/Recycling-Service-309x309.jpg)
អ្នកប្រមូលទិញកាកសំណល់កែរច្នៃឡើងវិញ
សម្រាប់ក្រុមហ៊ុន វីរៈរីសាយខល ពួកយើងមើលឃើញអំពីការបោះចោលសំណល់ពុំបាន ត្រឹមត្រូវជាប្រចាំដូចជា សំណល់ដបទឹកបរិសុទ្ធ កំប៉ុងភេសជ្ជៈ សំណល់អាគុយ សំណល់ម៉ាស៊ីនត្រជាក់ សំណល់គ្រឿងម៉ាស៊ីនផ្សេងៗ។
![Services Images](https://virakrecycle.com/wp-content/uploads/2023/11/Dismantle-Service-309x309.jpg)
សេវាកម្មរុះរើគ្រឿងអេឡិចត្រូនិច និងលុបទិន្ននយ័
ជ្រើសរើស ក្រុមហ៊ុន វីរៈ រីសាយខល សម្រាប់ការងារលុបទិន្ននយ័ និងរុះរើ សម្ភារៈអេឡិចត្រូនិចរបស់លោកអ្នក គឺជាការ សម្រេចចិត្តដ៏ត្រឹមត្រូវ មានប្រសិទ្ធភាព និងយកចិត្តទុកដាក់លើបរិស្ថាន ចំពោះការបោះចោលសម្ភារៈអេឡិចត្រូនិចរបស់ លោកអ្នក។
![Services Images](https://virakrecycle.com/wp-content/uploads/2023/11/Renewable-309x309.jpg)
ថាមពលករកើតឡើងវិញ
ក្រុមហ៊ុន វីរៈ រីសាយខល បានចាប់ដៃគូរជាមួយនឹងរោងចក្រកែរច្នៃអាគុយ ដែលបានចុះបញ្ជីការ និងទទួលសិទ្ធិផ្តាច់មុខ ក្នុងការកែរច្នៃសំណល់អាគុយប្រកបដោយសុវត្ថិភាព និងយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន។