អ្នកគ្រប់គ្រង និងប្រមូលកាកសំណល់

អ្នកគ្រប់គ្រង និងប្រមូលកាកសំណល់

សូមនែនាំក្រុមហ៊ុន វីរៈ រីសាយខល គឺជាក្រុមហ៊ុនទទួលទិញកាកសំណល់ដែលអាចកែច្នៃឡើងវិញបាន និងជាដៃគូរប្រមូល នូវរាល់សំណល់កែច្នៃឡើងវិញពីស្ថាបណ្ណ័ រឺរោងចក្រ សហគ្រាស របស់លោកអ្នក។ ពួកយើងផ្តោតសំខាន់ទៅលើប្រភេទ សំណល់ដូចជា៖ ដែក ស្ពាន់ អាលុយមីញ៉ូម ណិងសំណល់អាគុយ។ ពួកយើងបង្កើតក្រុមការងារនេះឡើងដើម្បីជួយដល់ អាជីវកម្ម រឺឧស្សាហកម្ម ក្នុងការកាត់បន្ថយផលប៉ះពាល់ទៅដល់បរិស្ថាន។ ក្រុមការងាររបស់យើងអាចទៅប្រមូលសំណល់ ទាំងអស់នោះពីទីតាំងរបស់លោកអ្នកបានទាំងលក្ខណៈប្រចាំថ្ងៃ ប្រចាំសប្តាហ៍ រឺប្រចាំខែ។ ពួកយើងដាក់អាទិភាពធំជាងគេ ទៅលើផ្នែកសុវត្ថិភាព យើងប្រាកដថាក្រុមការងាររបស់យើងខ្ញុំត្រូវបានបណ្តុះបណ្តាល និងបំពាក់សម្ភារៈសុវត្ថិភាព ផ្សេងៗក្នុងកំឡុងពេលបំពេញការងារនៅទីតាំងរបស់លោកអ្នក ដូច្នេះសំណល់ដែលមានក្នុងទីតាំងរបស់លោកនឹងប្រាកដថា ត្រូវបានប្រមូលចេញ។
សម្រាប់យើងខ្ញុំ ក្រុមហ៊ុន វីរៈ រីសាយខល ពួកយើងយល់ច្បាស់ពីភាពខុសគ្នាអំពីអាជីវកម្មនីមួយៗ ហេតុដូចនេះ ការផ្តល់ ជូននូវតម្លៃក្នុងការទទួលទិញគឺពិតជាមិនដូចគ្នានោះទេ គឺដោយពឹកផ្អែកទៅលើបរិមាណ ទីតាំងប្រមូល លក្ខណ្ឌ័តម្រូវផ្សេងៗ និងបំរែបំរួលទីផ្សារជាដើម។
សូមទាក់ទងមកក្រុមហ៊ុន វីរៈ រីសាយខល ថ្ងៃនេះដើម្បីពិភាក្សារបន្ថែមអំពីសេវាកម្មរបស់យើងខ្ញុំក្នុងការបោះជំហ៊ានទៅរក ស្ថេរភាពក្នុងការផលិត និងប្រើប្រាស់នាពេលអនាគត។