ពឥ័មានអំពីក្រុមហ៊ុន

Slide-1

ជាក្រុមហ៊ុនកម្រិតអាជីពទៅលើជំនួញសំណល់កែច្នៃឡើងវិញ!

ក្រុមហ៊ុន វីរៈ រីសាយខល ជាក្រុមហ៊ុនរបស់កូនខ្មែរសុទ្ធសាទ ហើយធ្វើជំនួញបែបកម្រិតអាជីព ទៅលើការប្រមូលទិញនូវរាល់សំណល់កែច្នៃឡើងវិញ មានដូចជា៖ សំណល់ដែក ស្ពាន់ អាលុយមីញ៉ូម អាគុយ និងក្រដាស់ គ្រឿងចក្រចាស់ៗ ហើយក៏មានសេវាម្ម រុះរើនិងវាយកំទេចអាគារ ឃ្លាំង និងរោងចក្រជាដើម នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
ពួកយើងប្រាកដថា ការឆ្លើយតបរបស់ពួកយើងជាមួយនឹងអតិថិជននិមួយៗគឺទាន់ពេលវេលា ជាមួយនឹងតម្លៃប្រកួតប្រជែង។

មូលហេតុដែល ក្រុមហ៊ុន វីរៈ រីសាយខល ត្រូវបានបង្កើតឡើង

ការងារអេតចាយ រឺ កែច្នៃឡើងវិញ ជាប្រភេទការងារដែលគួរអោយធុញទ្រាន់ហើយយើងគ្រប់គ្នាពិតជាមិនចូលចិត្តវានោះទេ ព្រោះវាជាការងារនឿយហត់ និងកខ្វក់។ កំណើននៃសេដ្ឋកិច្ចជាតិ ឧស្សារហកម្ម សំណង់ និងវិទ្យាសាស្រ្ត បណ្តាលអោយមានការកើនឡើងនៃកាកសំណល់ ឥតឈប់ឈរជារៀងរាល់ថ្ងៃ ហើយភាគច្រើននៃសំណល់ទាំងអស់នោះអាចកែច្នៃឡើងវិញបាន ហើយខ្លះទៀតអាចប្រើប្រាស់ម្តងទៀតបាន ពួកយើងក៏សម្រេចចិត្ត បង្កើតក្រុមការងារនៃឡើងដើម្បីប្រមូលសំណល់ទាំងអស់នោះមកកែច្នៃឡើងវិញ ដើម្បីចូលរួមថែរក្សារបរិស្ថាន និងផែនដី ក៏ដូចជាការជុំរុញអោយមានស្ថេរភាពក្នុងការផលិត និងប្រើប្រាស់នៅពលអនាគត។

  • ទិញអេតចាយ៖ ដែកអេតចាយ អាលុយមីញ៉ូម ស្ពាន់ អាគុយ ក្រដាស់ និងគ្រឿងចក្រចាស់ៗ
  • ទិញឃ្លាំង និងរោងចក្រ៖ យើងខ្ញុំទទួលទិញឃ្លាំងចាស់ៗដែលផុតអាយុកាលប្រើប្រាស់ រឺផុតកុងត្រាជួល
  • រុះរើ និងវាយកំទេចអាគារ៖ រុះរើ និងវាយកំទេច អាគារ ទាំងអាគារដែក និងអាគារបេតុង
Slide-1

បេសកកម្មរបស់ក្រុមហ៊ុន

ចង់ក្លាយខ្លួនជាក្រុមហ៊ុនទិញសំណល់អេតចាយឈានមុខមួយក្នុងប្រទេសកម្ពុជា ផ្គត់ផ្គង់ទៅទីផ្សារបរទេស បង្កើតឳកាសអោយបានច្រើនដល់ឈ្មួញក្នុងស្រុក ជាមួយនឹងតម្លៃផ្តល់ជូនដែលល្អប្រសើរ។

ចក្ខុវិសយ័ក្រុមហ៊ុន

ជាក្រុមហ៊ុនដែលចូលរួមលើកស្ទួយក្នុងការថែរក្សារបរិស្ថាន ដោយកាត់វន្ថយផលប៉ះពាល់ដល់បរិស្ថានតាមរយៈសកម្មភាពជំនួញរបស់យើង។

គុណតម្លៃក្រុមហ៊ុន

-លើកស្ទួយក្នុងការថែរក្សារបរិស្ថាន
-ទទួលបានផលប្រយោជន៍ ទាំងអស់គ្នា
-បន្តការអភិវឌ្ឍជំនាញជាប្រចាំ

Our Teams