មានកត្តាជាច្រើនដែលយើងត្រូវពិចារណានៅពេលដែលយើងត្រូវធ្វើការងាររុះរើអាគារដែក។ ការរុះរើអាគារដែកទាមទារអោយមានការប្រុងប្រយត្ន័ទៅលើផែនការ និងការអនុវត្ត បូករួមទាំងបញ្ហាសុវត្ថិភាព និង ផលប៉ះពាល់បរិស្ថាន។ នៅក្នុងលំនាំបច្ចេកទេសនេះ យើងនឹងនាំលោកអ្នកទៅដល់ចំនុចសំខាន់ដែលលោកអ្នកត្រូវពិចារណាក្នុងការងាររុះរើ សំណង់អាគារដែក។
១. រង្វាយតម្លៃមុននឹងចាប់ផ្តើមការងាររុះរើ
មុននឹងចាប់ផ្តើមការងាររុះរើសំណង់អាគារនិមួយៗ ការងាររង្វាយតម្លៃពិតជាមានសារៈ សំខាន់ណាស់សម្រាប់អាគារដែក។ រង្វាយតម្លៃនេះរាប់បញ្ចូលទាំងការវិភាគទៅលើគ្រោង កំរិតនៃភាពច្រេះរបស់អាគារ និងរង្វាយតម្លៃទៅលើផលប៉ះពាល់ដែលអាចកើតមានទៅលើ បរិស្ថាន។
២. ការបង្ការផ្នែកសុវត្ថិភាព
ការងាររុះរើជាប្រភេទការងារដែលមានគ្រោះថ្នាក់ ហេតុដូចនេះការកំណត់សុវត្ថិភាពជា អាទិភាព ជារឿងដែលចាំបាច់បំផុត។ ត្រូវប្រាកដថាក្រុមការងារទាំងអស់ត្រូវបានបង្វឹក និងបំពាក់ជាមួយនឹងឧបករណ៍សុវត្ថិភាព។ រៀបចំនូវរបៀបរបបសុវត្ថិភាព ដំណើរការសុវត្ថិភាព រាប់បញ្ចូលទាំងផែនការក្នុងការឆ្លើយតបនៅពេលបន្ទាន់។
៣. ច្បាប់អនុញ្ញាត
ការទទួលបានសិទ្ធិក្នុងការរុះរើអាគារដែកគឺពិតជាកត្តាចំាបាច់ក្នុងកិច្ចការរុះរើសំណង់អាគារដែក។ ការសុំសិទ្ធិពីសំណាក់រដ្ឋអំណាចក្នុងតំបន់ក្នុងការរុះរើដើម្បីកុំអោយមានការអាក់ ខានណាមួយកើតឡើងក្នុងកំឡុងពេលរុះរើ ដែលរាប់បញ្ចូលទាំងការផ្តល់ពឥ័មានអំពី សម្លេងរំខាន ធូលីដី ទីតាំងសម្រាប់ចោលសំណល់ក្នុងកិច្ចការងាររុះរើជាដើម។
៤. ឧបករណ៍ និងសម្ភារៈ
ការដែលមានឧបករណ៍ត្រឹមត្រូវ និងគ្រប់គ្រាន់ក្នុងកិច្ចការងាររុះរើគឺជាកត្តាសំខាន់ដែលធ្វើ អោយយើងអាចសម្រេចបានដោយជោគជយ័ក្នុងការងាររុះរើ។ គ្រឿងចក្រ និងឧបករណ៍ បរិក្ខាមួយចំនួនអាចនឹងត្រូវការដូចជា៖ អ៊ិចស្ការវេទរ័ ប៊ុល ក្រេនស្ទូច អាស្រយ័នឹងទំហំ និងភាពស្មុគស្មាញក្នុងការងាររុះរើ។ ត្រូវប្រាកដថាឧបករណ៍ ណនិងបរិក្ខាទាំងអស់នោះ គឺត្រូវបានធ្វើការតំហែទាំយ៉ាងត្រឹមត្រូវ។
៥. ការគ្រប់គ្រងកាកសំណល់
ការគ្រប់គ្រងកាកសំណល់អោយបានត្រឹមត្រូវជាកត្តាចាំបាច់ក្នុងការងារុះរើអាគារដែក។ ការអភិវឌ្ឍផែនការក្នុងការចាត់ចែលសំណល់ដែលរាប់បញ្ចូលទាំងការបែងចែកប្រភេទ សំណល់ដែលយើងអាចកែរច្នៃបានអោយអស់ពីលទ្ធភាព បូករួមទាំងកាចោលកាក សំណល់គ្រោះថ្នាក់នៅទីតាំងសុវត្ថិភាព និងជាមួយដៃគូរដែលទទួលបានសិទ្ធិអនុញ្ញាត។
៦. ការពិចារណាលើបរិស្ថាន
ការងាររុះរើសំណង់អាគារដែកគឺអាចមានផលប៉ះពាល់មួយចំនួនដូចជា៖ សំឡេងរំខាន ធូលីដី ការបំពុលទឹក និងដីជាដើម។ យើងប្រើប្រាស់បច្ចេកទេសដូចជា បាញ់សម្ពាធទឹក បច្ចេកទេសគ្រប់គ្រងធូលីហុយ ការត្រួតពិនិត្យផលប៉ះពាល់បរិស្ថានផ្សេងៗអោយនៅក្នុង កម្រិតអប្បបរិមារ។
៧. ការញែកប្រភេទសំណល់ និងការកែរច្នៃឡើងវិញ
មុននឹងធ្វើការងាររុះរើអាគារដែក ពួកយើងវិភាគក្នុងការបែងចែករវាងសំណល់ទូរទៅ និងសំណល់ដែកដែលអាចយកមកកែរច្នៃឡើងវិញបាន។ សកម្មភាពនេះមិនត្រឹមតែជួយកាត់បន្ថយសំណល់នោះទេ ប៉ុន្តែថែមទាំងជាការចូលរួម អនុវត្តនូវការចូលរួមចំណែកក្នុងនិរន្តរភាពក្នុងការប្រើប្រាស់នាពេលអនាគត់។
៨. រយៈពេលរុះរើ និងកញ្ចប់ថវិការ
អភិវឌ្ឍនូវពេលវេលាជាក់លាក់មួយជាមួយនឹងកញ្ចប់ថវិការដ៏សមស្របសម្រាប់គម្រោង។ កត្តាគួរពិចារណាដូចជា៖ ទំហំអាគារ ភាពស្មុគស្មាញនៃរចនាបថអាគារ កិច្ចការងារប្រឈម ផ្សេងៗដែលកើតក្នុងពេលរុះរើ និងផែនការក្នុងករណីដែលមានការពន្យារពេលគម្រោង និងចំណាយលើសថ្លៃដើម។
៩. ការទំនាក់ទំនង និងការគ្រប់គ្រងសម្រាប់ភាគីពាក់ពន្ធ័
ការប្រាស្រយ័ទាក់ទងដែលមានប្រសិទ្ធភាពគឺជាកត្តាសំខាន់មួយសម្រាប់ការគ្រប់គ្រងការងាររុះរើសំណង់អាគារដែក។ ការផ្តល់ពឥ័មានបច្ចុប្បន្នភាពទៅដល់ភាគីពាក់ពន្ធ័ដូចជា អតិថិជន អ្នកម៉ៅការ អាជ្ញាធរ ទៅលើវិវដ្ត និងបញ្ហាប្រឈមសំខាន់ៗជាដើម។ លើកឡើង នូវកង្វល់ រឺបញ្ហាផ្សេងៗភ្លាមៗដើម្បីរក្សារនូវកិច្ចសហប្រតិប្តការវិជ្ជមាន។
១០. ការងារសម្អាតទីតាំងក្រោយពេលរុះរើ
នៅពេលដែលអាគារដែកត្រូវបានរុះរើ និងវាយកំទេច ពួកយើងប្រាកដថាទីតាំងការដ្ឋាន ត្រូវបានសម្អាត និងរៀបរយ។ ប្រមូលសំណល់ផ្សេងៗចេញពីការដ្ឋាន រុញដីក្នុងការដ្ឋាន អោយស្មើស្អាត និងធ្វើការពិនិត្យការដ្ឋានជាក់ស្តែកចុងក្រោយម្តងទៀតដើម្បីប្រាកដថា ការងារគឺត្រូវបានបំពេញដូចដែលបានព្រមព្រាង។
សរុបមកការងាររុះរើសំណង់អាគារដែកគឺត្រូវរៀបផែនការដោយប្រុងប្រយត្ន័ អនុវត្តទៅ តាមវិធីសាស្រ្តដែលបានពិភាក្សារ និងការប្រាស្រយ័ទាក់ទងគ្នាអោយមានប្រសិទ្ធភាព បំផុត។ ដោយអនុឡោមទៅតាមលំនាំនេះ លោកអ្នកអាចយកជាផែនទីសម្រាប់ការងារ រុះរើអាគារដោយជោគជយ័ បូករួមទាំងសុវត្ថិភាព និងការចូលរួមការធ្វើការងារគម្រោង ដោយមាននិរន្តភាព។
ចូរចងចាំថា សុវត្ថិភាពគឺជាកត្តាអាទិភាពចម្បង។ ប្រសិនបើលោកអ្នកមានមន្ទិលក្នុងការ រុះរើសំណង់អាគារដែក សូមធ្វើការព្រឹក្សារយោបលជាមួយអ្នកជំនាញ ដើម្បីប្រាកដថា នឹងទទួលបានជោគជយ័ និងសុវត្ថិភាព។