












ទិញអេតចាយ រឺសំណល់កែច្នៃឡើងវិញ
សំណល់ដែក ស្ពាន់ អាលុយមីញ៉ូម អាគុយ និងក្រដាស់ ។ ក្រុមហ៊ុន វីរៈ រីសាយខល ផ្តោតសំខាន់ទៅលើសុចរិតភាពក្នុងការកសាង ទំនាក់ទំនងជាមួយអតិថិជន និងដៃគូរ ការឆ្លើយតបទាន់ពេលវេលា ហើយក្រុមការងារទទួលបានសុវត្ថិភាពខ្ពស់ក្នុងការបំពេញការងារ ដោយមានឧបករណ៍សុវត្ថិភាពគ្រប់គ្រាន់ ទទួលបានតំហែទាំសុខភាព និងការព្យាបាលពេលគ្រោះថ្នាក់ការងារ ក៏ដូចជាទទួលបានថ្ងៃឈប់សម្រាកទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ពួកយើងប្រាកដថាប្រភេទសំណល់ដែលមានផលប៉ះពាល់ខ្លាំងទៅដល់បរិស្ថានត្រូវបានដឹកជញ្ជូន និងទុកដាក់ដោយប្រុងប្រយត្ន័។

ទិញឃ្លាំង និងរោងចក្រ
ដោយយើងខ្ញុំមានបណ្តាញធំទូលាយ ដើម្បីយកទៅប្រប្រាស់ រឺកែច្នៃឡើងវិញនូវសម្ភារៈ ដែលបានមកពីការរុះរើឃ្លាំងនិង រោងចក្រ យើងខ្ញុំអាចផ្តល់ជូននូវតម្លៃមួយដែលប្រកួតប្រជែង និងសមរម្យ។

សេវាកម្មរុះរើ និងវាយកំទេចអាគារ (អាគារដែក និងបេតុង)
ពួកយើងអាចជួយលោកអ្នកអោយទាន់ពេលវេលាក្នុងការរុះរើអាគាររបស់លោកអ្នក ប្រកបដោយសុវត្ថិភាព។ យើងគោរពទៅតាមគោលការណ៍សុវត្ថិភាព ដែលក្រុមការងាររបស់យើងខ្ញុំទទួលបានសម្ភារៈសុវត្ថិភាពគ្រប់គ្រាន់ក្នុងពេលបំពេញការងារ និងការបណ្តុះបណ្តាលផ្នែកសុវត្ថិភាព។ ពួកយើងតែងតែដាក់អោយមានក្រុមការងារសុវត្ថិភាពជានិច្ចនូវរាល់ការដ្ឋានរុះរើដើម្បីអង្កេតមើលពី សុវត្ថិភាពទូរទៅនៅកន្លែងការងារ។
មូលហេតុដែល ក្រុមហ៊ុន វីរៈ រីសាយខល ត្រូវបានបង្កើតឡើង
ការងារអេតចាយ រឺ កែច្នៃឡើងវិញ ជាប្រភេទការងារដែលគួរអោយធុញទ្រាន់ហើយយើងគ្រប់គ្នាពិតជាមិនចូលចិត្តវានោះទេ ព្រោះវាជាការងារនឿយហត់ និងកខ្វក់។ កំណើននៃសេដ្ឋកិច្ចជាតិ ឧស្សារហកម្ម សំណង់ និងវិទ្យាសាស្រ្ត បណ្តាលអោយមានការកើនឡើងនៃកាកសំណល់ ឥតឈប់ឈរជារៀងរាល់ថ្ងៃ ហើយភាគច្រើននៃសំណល់ទាំងអស់នោះអាចកែច្នៃឡើងវិញបាន ហើយខ្លះទៀតអាចប្រើប្រាស់ម្តងទៀតបាន ពួកយើងក៏សម្រេចចិត្ត បង្កើតក្រុមការងារនៃឡើងដើម្បីប្រមូលសំណល់ទាំងអស់នោះមកកែច្នៃឡើងវិញ ដើម្បីចូលរួមថែរក្សារបរិស្ថាន និងផែនដី ក៏ដូចជាការជុំរុញអោយមានស្ថេរភាពក្នុងការផលិត និងប្រើប្រាស់នៅពលអនាគត។
- ទិញអេតចាយ៖ ដែកអេតចាយ អាលុយមីញ៉ូម ស្ពាន់ អាគុយ ក្រដាស់ និងគ្រឿងចក្រចាស់ៗ
- ទិញឃ្លាំង និងរោងចក្រ៖ យើងខ្ញុំទទួលទិញឃ្លាំងចាស់ៗដែលផុតអាយុកាលប្រើប្រាស់ រឺផុតកុងត្រាជួល
- រុះរើ និងវាយកំទេចអាគារ៖ រុះរើ និងវាយកំទេច អាគារ ទាំងអាគារដែក និងអាគារបេតុង
