ពឥ័មានអំពីក្រុមហ៊ុន
ជាក្រុមហ៊ុនកម្រិតអាជីពទៅលើជំនួញសំណល់កែច្នៃឡើងវិញ!
ក្រុមហ៊ុន វីរៈ រីសាយខល ជាក្រុមហ៊ុនរបស់កូនខ្មែរសុទ្ធសាទ ហើយធ្វើជំនួញបែបកម្រិតអាជីព ទៅលើការប្រមូលទិញនូវរាល់សំណល់កែច្នៃឡើងវិញ មានដូចជា៖ សំណល់ដែក ស្ពាន់ អាលុយមីញ៉ូម អាគុយ និងក្រដាស់ គ្រឿងចក្រចាស់ៗ ហើយក៏មានសេវាម្ម រុះរើនិងវាយកំទេចអាគារ ឃ្លាំង និងរោងចក្រជាដើម នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
ពួកយើងប្រាកដថា ការឆ្លើយតបរបស់ពួកយើងជាមួយនឹងអតិថិជននិមួយៗគឺទាន់ពេលវេលា ជាមួយនឹងតម្លៃប្រកួតប្រជែង។
មូលហេតុដែល ក្រុមហ៊ុន វីរៈ រីសាយខល ត្រូវបានបង្កើតឡើង
ការងារអេតចាយ រឺ កែច្នៃឡើងវិញ ជាប្រភេទការងារដែលគួរអោយធុញទ្រាន់ហើយយើងគ្រប់គ្នាពិតជាមិនចូលចិត្តវានោះទេ ព្រោះវាជាការងារនឿយហត់ និងកខ្វក់។ កំណើននៃសេដ្ឋកិច្ចជាតិ ឧស្សារហកម្ម សំណង់ និងវិទ្យាសាស្រ្ត បណ្តាលអោយមានការកើនឡើងនៃកាកសំណល់ ឥតឈប់ឈរជារៀងរាល់ថ្ងៃ ហើយភាគច្រើននៃសំណល់ទាំងអស់នោះអាចកែច្នៃឡើងវិញបាន ហើយខ្លះទៀតអាចប្រើប្រាស់ម្តងទៀតបាន ពួកយើងក៏សម្រេចចិត្ត បង្កើតក្រុមការងារនៃឡើងដើម្បីប្រមូលសំណល់ទាំងអស់នោះមកកែច្នៃឡើងវិញ ដើម្បីចូលរួមថែរក្សារបរិស្ថាន និងផែនដី ក៏ដូចជាការជុំរុញអោយមានស្ថេរភាពក្នុងការផលិត និងប្រើប្រាស់នៅពលអនាគត។
- ទិញអេតចាយ៖ ដែកអេតចាយ អាលុយមីញ៉ូម ស្ពាន់ អាគុយ ក្រដាស់ និងគ្រឿងចក្រចាស់ៗ
- ទិញឃ្លាំង និងរោងចក្រ៖ យើងខ្ញុំទទួលទិញឃ្លាំងចាស់ៗដែលផុតអាយុកាលប្រើប្រាស់ រឺផុតកុងត្រាជួល
- រុះរើ និងវាយកំទេចអាគារ៖ រុះរើ និងវាយកំទេច អាគារ ទាំងអាគារដែក និងអាគារបេតុង
បេសកកម្មរបស់ក្រុមហ៊ុន
ចក្ខុវិសយ័ក្រុមហ៊ុន
គុណតម្លៃក្រុមហ៊ុន
Our Teams
លោក ចយ ប៊ុនថា
អ្នកគ្រប់គ្រងទូទៅ
គាត់ទទួលបន្ទុកកិច្ចការទំនាក់ទំនងផ្ទាល់ជាមួយនឹងអតិថិជនទូរទៅ អភិវឌ្ឍកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ បូករួមទាំងការងារគ្រប់គ្រងក្រុមហ៊ុនផងដែរ។ គាត់ធ្វើអោយប្រាកដថា អតិថិជន និងដៃគូរ ទាំងអស់គឺត្រូវបានឆ្លើយតបទៅពួកគាត់ទាន់ពេលវេលា។
លោកស្រី ពក ស្រីម៉ិច
នាយិការក្រុមហ៊ុន
លោកស្រី ជាស្ថាបនិក និងក៏ជានាយិការរបស់ក្រុមហ៊ុន វីរៈ រីសាយខល ។ គាត់ចង់ឃើញប្រទេសកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូលមានបរិស្ថានស្អាត និងមានស្ថេរភាពក្នុងការផលិត និងប្រើប្រាស់។
លោក សន សែនកុសល
ទីព្រឹក្សារ ផ្នែកទីផ្សារ ឌីជីថល
លោក គឺជាក្រុមការងារម្នាក់ដែលសកម្ម និងសំខាន់ម្នាក់សម្រាប់ការងារគ្រប់គ្រងទីផ្សារឌីជីថល។ គាត់ទទួលបន្ទុករាល់ការ រចនា និង ផ្សព្វផ្សាយ តាមយៈឌីជីថល មានដូចជា៖ គេហទំពរ័ក្រុមហ៊ុន បណ្តាញសង្គមFacebook, Google, Youtube និងបណ្តាញសង្គមផ្សេងៗទៀត ជាមួយនឹងរចនាបថរូបភាព និងខ្លឹមសារអត្ថបទដ៏ទាក់ទាញ។ គាត់ក៏មានគោលដៅរួមដូចយើងទាំងអស់គ្នាដែរ គឺ ការធ្វើអាជីវកម្មដែលកាត់បន្ថយផលប៉ពាល់ដល់បរិស្ថាន។